CAMBO REPORT

Popup Advertising5 seconds

អ្នកវិទ្យាសាស្រ្តចិន​បណ្តុះ​ត្រចៀក​ដល់​ក្មេងៗ​ជា​លើក​ដំបូង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

នេះជាលើកដំបូង ដែលអ្នកវិទ្យាសាស្រ្ត​ជន​ជាតិ​ចិន បាន​បង្កើត​ត្រចៀក​ថ្មី​ដល់​ក្មេង 5 នាក់ ដោយ​យក​កោសិការ​របស់​ពួក​គេ​ទៅ​បណ្តុះ។ ក្មេងទាំង 5 នាក់នោះ មានអាយុចន្លោះពី 6 ទៅ 9 ឆ្នាំ ដោយពួក​គេ​កើត​​មក ត្រចៀកគ្មានការលូតលាស់ ឬអ្នកវិទ្យាសាស្រ្តហៅករណីនោះថា Microtia (វាមិនមែនជាជម្ងឺទេ តែអាការៈនៃករណីនេះ បានធ្វើឲ្យត្រចៀករបស់ក្មេងគ្មានការលូតលាស់) ដោយការស្តាប់របស់ពួកគេ ឮ​ច្បាស់ដូចមនុស្សធម្មតាអញ្ចឹងដែរ។





ដំបូងអ្នកវិទ្យាសាស្រ្តបានប្រើប្រាស់ម៉ាស៊ីនព្រីន 3D ព្រីនចេញមកនូវទម្រង់ត្រចៀករបស់ក្មេងធម្មតា និង​សិក្សាស្វែងយល់ ទើបធ្វើឲ្យពួកគេសម្រេចយកកោសិការររបស់ក្មេងៗដែលជួបករណី Microtia នោះ មក​បណ្តុះដូចទៅនឹងផ្សិត និងផ្ទុកក្នុងប្រអប់ដែលមានសារធាតុចិញ្ចឹម ក្នុងរយៈពេល 3 ខែ។ បន្ទាប់មក​កោសិការ​នោះដុះឡើង ស្រដៀងទៅនឹងត្រចៀកមនុស្សដែរ តែមិនទាន់មានរន្ធទេ ហើយពួកគេយកមក​ភ្ជាប់​ជាមួយក្មេងនោះ បានវាបន្តប្រែរូបរាងទៅជាត្រចៀក ក្រោយ​ពី​បាន​ត​ភ្ជាប់​ប៉ុន្មានខែរួចមក។

តាមការរៀបរាប់របស់ អ្នកជំនាញម្នាក់វះកាត់កែមុខម្នាក់នេះបានប្រាប់ថា ការបណ្តុះកោសិការរនេះ មាន​យូរ​ណាស់មកហើយ ពីមុនគេធ្លាប់បានសាកល្បងលើសត្វ រីឯចំពោះមនុស្សវិញ វាជាផលពិបាកមួយ គឺ​នៅ​ពេលដែលត្រចៀកនេះ ភ្ជាប់ជាមួយមនុស្សហើយ គឺការលូតលាស់របស់វាមិនឈប់ឈរនោះទេ វា​នឹង​ធំ​ឡើងៗ តែវាមិនមែនលូតលាស់លឿននោះទេ។ បើនិយាយពីវិធីសាស្រ្តក្នុងការបណ្តុះកោសិការរនេះ វាពិត​ជាស្មុគស្មាញ, ត្រូវចំណាយប្រាក់ច្រើន និងពិបាកក្នុងការធ្វើទ្រង់ទ្រាយធំជាងនេះ ដូច្នេះវា​ដូច​ជា​លំបាក​បន្តិច ប្រសិនបើចង់ឲ្យការបណ្តុះកោសិការរនេះទូលំទូលាយ។



សរុបសេចក្តីមក អ្នកវិទ្យាសាស្រ្តចិន បានបង្ហាញពីសមិទ្ធផលរបស់ពួកគេ ដែលបានបណ្តុះនូវ​កោសិការ​ត្រចៀក​ថ្មី សម្រាប់ក្មេងៗ ដោយសារពួកគេជួបករណី Microtia ដែលមិនធ្វើឲ្យត្រចៀករបស់ពួកគេ មិន​លូត​លាស់ដូចមនុស្សធម្មតា។ ទោះជាយ៉ាងណាក៏ដោយ ការបណ្តុះកោសិការនោះ ស្មុគស្មាញ និងត្រូវ​ចំណាយ​ប្រាក់​ច្រើន ដូច្នេះវាមិន​ទូលំទូលាយទេ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 3 months ago
ប្រភព: The Verge Tag: វិទ្យាសាស្ត្រ