CAMBO REPORT

Popup Advertising5 seconds

រូប​រាង​ថ្មី​របស់ iPad Pro ឆ្នាំ 2018 មួយ​នេះ ពិត​ជា​ទាក់​ទាញ​ណាស់

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មកដល់ពេលនេះ ព័ត៌មានជុំវិញ iPad Pro ជំនាន់ថ្មីរបស់ Apple បានចេញផ្សាយជាបន្តបន្ទាប់ហើយ ដោយប៉ុន្មានថ្ងៃមុន ប្រភពព័ត៌មានអន្តរជាតិបាន ចេញផ្សាយថា រូបរាងរចនាបថរបស់ iPad Pro ជំនាន់ថ្មី នឹងយក គម្រូតាម iPhone X ដោយវាមានអេក្រង់ លាតសន្ធឹងធំ តែរក្សារូបរាងនៅដដែល។ យ៉ាងណាក៏ដោយ រូបភាពដែលចេញផ្សាយ នៅក្នុងព័ត៌មាននោះ វានៅស្ទើរបន្តិច តើមិនមែនមានន័យថា វាមើលទៅអន់ពេកនោះទេ តែបើប្រិយមិត្តមកមើល រូបរាងចេញថ្មីមួយនេះវិញ វាអាចនឹងធ្វើឲ្យប្រិយមិត្ត ឈ្លក់វង្វេង។

 

 

នេះពិតជារូបរាងរចនាបថដូចទៅនឹង iPhone X ពិតមែន ដោយនៅខាងលើវាមានសេនស័រ ដែលមាននៅលើ iPhone ​X ធ្វើឲ្យគម្រូ iPad នេះមានមុខងារស្កេនផ្ទៃមុខ ដើម្បីដោះសោរ ក៏ដូចជាបន្ថែមមក ជាមួយមុខងារសម្រាប់ ប្រើប្រាស់ជាមួយមុខងារ Animoji ថ្មីផងដែរ។ ការដែលចេញរូបរាងថ្មី មានសេនស័រស្កេនមុខនេះ អាចនឹងឆក់យកចំណាប់អារម្មណ៍ ទីផ្សារបានខ្លាំងផងដែរ ហើយ Code នៅក្នុង iOS ជំនាន់ 11.3 Beta ថ្មីរបស់Apple ក៏បានបង្ហាញនូវ តឹកតាងថ្មីជុំវិញ iPad ជំនាន់ថ្មី ដែលមានពាក្យថាបញ្ជាក់ជុំវិញរចនាបថ ឌីហ្សាញដូចទៅនឹង iPhone X ដែលមានមុខងារ Face ID ដូច្នេះបើសិនជាមានមែននោះ  មានន័យថា iPhone Pro ជំនាន់ថ្មីអាចនឹងមាន រូបរាងដូចក្នុង ព័ត៌មាននេះ។

 

 

យ៉ាងណាក៏ដោយ Cambo Report នៅមិនទាន់ហ៊ានសន្និដ្ឋានបាន នោះទេថា តើ iPad Pro ជំនាន់ថ្មីរបស់ Apple នឹងចេញមកជាមួយរូបរាង ផ្ទៃអេក្រង់ខាងមុខ ទាក់ទាញបែបនេះនោះទេ ដោយយើងនឹងរង់ចាំ មើលដំណឹងផ្សេងៗទៀត ត្រៀមចេញនាពេលក្រោយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ថេប្លេត