CAMBO REPORT

Popup Advertising5 seconds

Elon Musk នៅ​តែ​ចង់​ប​ង្ហោះ​សាក​ល្បង​រ៉ុកកែត​យក្ស​នៅ​ដើម​ខែ​ក្រោយ​បន្ទាប់​ពី​មាន​ការ​ខកខាន​ម្តង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន SpaceX ផលិតរ៉ុកកែត​ដែល​បង្កើត​ឡើង​ដោយ Elon Musk និងដឹកនាំដោយ Elon Musk នោះ កំពុង​តែ​ត្រៀម​បង្ហោះរ៉ុកកែតទ្រង់ទ្រាយធំមួយ ទៅកាន់គន្លងនៃភពព្រះអង្គារ៍នាដើមខែក្រោយ។ ការបង្ហោះរ៉ុកកែត Falcon Heavy ក្រុមហ៊ុន SpaceX របស់ Elon Musk ត្រូវបានខកតាមការសន្យា​រួច​មក​ហើយ ដោយសារមានបញ្ហាតិចតួចកើតឡើង ដោយគោលដៅរបស់រ៉ុកកែតនេះ នឹងបង្ហោះ​ទៅ​កាន់​គន្លង​នៃភពព្រះអង្គារ៍។

 

 

ឥលូវ Elon កំពុងសង្ឃឹមថារ៉ុកកែតជំនាន់ក្រោយ Falcon Heavy របស់ខ្លួន ដែលមានបំពាក់​នូវ​ម៉ាស៊ីន​ចំនួន 27 ម៉ាស៊ីន នឹងអាចបង្ហោះចេញបាននៅក្នុងថ្ងៃទី 6 ខែកុម្ភៈ ត្រូវជាថ្ងៃសៅរ៍ បើយោងតាម​ការ​បង្ហោះ Tweet ជាផ្លូវការរបស់ Elon Musk នៅលើ Twitter របស់គាត់។ រ៉ុកកែតនេះ មានទ្រង់ទ្រាយធំ និងម៉ាស៊ីនខ្លាំង ជាមួយកម្ពស់របស់វា 70 ម៉ែត្រ ឌីហ្សាញឡើងសម្រាប់បង្ហោះ Payloads ដែលមាន​ទម្ងន់ 57 តោន ឡើងទៅលំហរ។

 

អ្នកជំនាញរបស់ SpaceX បានសម្រេចឲ្យបង្ហោះរ៉ុកកែតនេះហើយ ជាមួយទំនុកចិត្ត តែក៏អាច​នឹង​មាន​បញ្ហាកើតឡើងជាយថាហេតុដែរ ដូច្នេះ Elon Musk បានរៀបរាប់ថា ប្រសិនបើការបង្ហោះនេះ បាន​ជោគជ័យល្អប្រសើរ ដូចការរំពឹងទុកនោះ លោកនឹងបង្ហោះរថយន្តអគ្គិសនីរបស់ Tesla ទៅកាន់​ភព​ព្រះអង្គារ៍​មុន​គេ។

 

 

សរុបសេចក្តីមក Elon Musk ដែលជាអ្នកដឹកនាំក្រុមហ៊ុន SpaceX បានបង្ហោះ Tweet ក្តែងៗថា រ៉ុកកែត Falcon Heavy ដែលមានទ្រង់ទ្រាយធំរបស់គេ នឹងបង្ហោះសាកល្បងនៅថ្ងៃទី 6 ខែកុម្ភៈ​ខាងមុខ​នេះ បន្ទាប់ពីមានការខកខាន តាមការសន្យាកាលដំបូងម្តងរួចមក។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រភព: Cnet Tag: វិទ្យាសាស្ត្រ