CAMBO REPORT

Popup Advertising5 seconds

ត្រីដៃក្រហម ដែល​អ្នក​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក! មានរូបរាង​ស្រដៀង​ត្រី​ក្នុង​ហ្គេម Pokemon

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

តើពិភពលោកមានអាថ៌កំបាំង ឬទេ? ប្រិយមិត្តខ្លះអាចនិយាយ​ថា​មាន តែ​ខ្លះ​ក៏​​ថា​​មិន​​មាន​ទៅ​តាម​ការ​យល់​ឃើញ​រាងៗ​ខ្លួន តែសម្រាប់ខ្ញុំវិញ ពិភពលោកពិតជាមានអាថ៌កំបាំងច្រើនណាស់ ហើយ​អាថ៌កំបាំង​ខ្លះពុំមាននរណាអាចបកស្រាយ ឬស្វែងរកឃើញធាតុពិតរបស់វាបាននៅឡើយដែរ។ និយាយបង្រួម​បន្តិចវិញ សូម្បីតែសត្វត្រីនៅក្នុងមហាសមុទ្រដ៏ធំល្វឹងល្វើយ ក៏អ្នកវិទ្យាសាស្ត្រ នៅមិនទាន់សិក្សា​បាន​អស់​​នោះដែរ ដូចជាត្រីមួយដូចក្នុងរូបខាងក្រោមនេះអញ្ចឹង ដែលទើបតែប្រទះឃើញថ្មីៗកន្លងទៅ។

 

 

ត្រីចម្លែកនេះ ត្រូវបានអ្នកវិទ្យសាស្ត្រចាត់ទុកថាជាសត្វត្រីសមុទ្រម្យ៉ាង ដែលកម្រមានខ្លាំងបំផុត អាច​និយាយ​ថា​សឹង​តែ​នឹងផុតពូជទៅហើយ ព្រោះពុំដែលមានឯកសារ ឬមានអ្នកស្រាវជ្រាវ​ណា​និយាយ​អំពី​សត្វ​ត្រីនេះឡើយ សូម្បីតែឈ្មោះក៏វាពុំមានដែរ។ ត្រីឥតឈ្មោះដ៏កម្រនោះ ត្រូវបានអ្នកវិទ្យសាស្ត្រ​ប្រទះ​ឃើញ​ដោយចៃដន្យនៅម្ដុំច្រាំសមុទ្រ Tasmania នៃប្រទេសអូស្ត្រាលី ហើយក៏បានចាប់ផ្ដើមធ្វើការ​ស្រាវ​ជ្រាវ ដោយជាលិទ្ធផលបង្ហាញឲ្យដឹងថា វាមិនមែនជាត្រីហែលក្នុងទឹកល្បឿនលឿននោះទេ ផ្ទុយទៅវិញ វាគឺជាសត្វត្រី ដែលចូលចិត្តលាក់ខ្លួនជាមួយនឹងផ្កាថ្ម ឬលាក់ខ្លួនជាមួយនឹងដី ឬរបស់របរ​ផ្សេងៗនៅបាទ​សមុទ្រ ដោយបំលាស់ទីដោយប្រើព្រុយដូចដៃនឹងឯង និងទីបំផុតអ្នកវិទ្យាសាស្ត្រហៅវាថា Red Handfish។

 

 

Red Handfish គឺជាត្រីម្យ៉ាងដែរមានរូបរាងដូចទៅនឹងត្រីម្យ៉ាងនៅក្នុងហ្គេម Pokemon ហើយបើប្រិយ​មិត្ត​ជា​អ្នក​ទស្សនាខ្សែភាពយន្តតុក្កតា ឬលេងហ្គេមនេះ ប្រាកដជាអាចនិយាយថាវាស្រដៀងពិតមែន។ ត្រីដៃក្រហម ត្រូវបានអ្នកវិទ្យាសាស្ត្រប្រទះឃើញវោងរបស់វាផងដែរ ដោយពួកគេជឿជាក់ថា វាអាច​នឹង​មានច្រើនក្បាលផ្សេងទៀតនៅតំបន់ក្បែៗនោះ តែកម្រនឹងមានណាស់សម្រាប់សមុទ្រនៃប្រទេសផ្សេងៗ! នេះគឺជាការរកឃើញថ្មី ដែលកើតឡើងពីការជួបដោយចៃដន្យ ហើយខ្ញុំជឿថា ប្រិយមិត្តមិនធ្លាប់​បាន​ឃើញ​វា​ដូចខ្ញុំអញ្ចឹងដែរ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រភព: BGR Tag: វិទ្យាសាស្ត្រ