CAMBO REPORT

Popup Advertising5 seconds

iPad Pro ស៊េរី 2018 អាច​បង្កើត​ឡើង​យក​លំ​នាំ​តាម iPhone X

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

ក្រុមហ៊ុន Apple បានបង្កើតប្រវត្តិសាស្រ្តម្តងហើយ ជាមួយការបញ្ចេញ​នូវ​ស្មាត​ហ្វូន​ដែល​មាន​អេក្រង់​លាត និង​លុប​បំបាត់​ប៊ូតុង​ស្គេន​ម្រាមដៃ។ ទើបមកដល់ពេលនេះ មានពត៌មានចចាមអារ៉ាម បាន​ចេញ​ពី​មាត់​របស់​អ្នក​ជំនាញវិភាគមិនដែលខុស Ming-Chi Kuo ថាថេប្លេត iPad Pro ស៊េរីឆ្នាំ 2018 ប្រុងនឹង​ចេញ​ក្នុង​ត្រី​មាស​ទី 2 នាឆ្នាំនេះ ក្នុងអំឡុងខែមិថុនា អាចមានរូបរាង និងមុខងារយកលំនាំតាម iPhone X ។





បន្តទៀតថា iPad Pro ស៊េរីក្រោយ នឹងមានអេក្រង់លាតនៅសល់គែមតិចៗ ហើយនៅសល់អេក្រង់​ខ្មៅ​មួយ​ដុំ​ចំកណ្តាលអេក្រង់ផ្នែកខាងលើ ដូចគេហៅថា Notch នោះ រួមជាមួយបច្ចេកវិទ្យាសម្គាល់មុខ Face ID ដូច iPhone X កំពុងប្រើសព្វថ្ងៃនេះ។ បន្ទាប់មក គេប្រទះឃើញកូដខ្លះ នៅលើប្រព័ន្ធ​ប្រតិបត្តិការ iOS11.3 Beta ក៏ទាក់ទងនឹង iPad Pro ជំនាន់ក្រោយនេះដែរ គឺកូដតម្រូវ Face ID សម្រាប់​ថេប្លេត។

ចាប់ផ្តើមមានតំរុយខ្លះៗហើយ ពីម៉ូឌែលថេប្លេត iPad Pro ស៊េរីក្រោយនេះ តែមិនទាន់បានលេចចេញ​នូវរូប​រាង​ពិតនៅឡើយទេ រីឯលក្ខណៈសម្បត្តិក៏មិនទាន់បានដឹងដែរ ដូច្នេះយើងត្រូវការ​ពត៌មាន​បន្ថែម​ទៀត និង​មិន​យូរ​ទេ ប្រហែលជាមានពត៌មានបន្ថែមមុន ពេលដាក់បង្ហាញជាផ្លូវការ 3 ខែ។ ក្នុងខែ​មិថុនា​នោះ ក៏អាច​នឹង​មាន​វត្តមានស្មាតហ្វូន iPhone SE ជំនាន់ទី 2 ដាក់បង្ហាញអមជាមួយផងដែរ។



សរុបសេចក្តីមក​ មានពត៌មានថ្មីបានចេញផ្សាយ ពីសម្តីរបស់អ្នកវិភាគម្នាក់ថា ថេប្លេត iPad Pro ជំនាន់​ក្រោយ​ដែលចេញក្នុងឆ្នាំនេះ នឹងយកលំនាំឌីហ្សាញ និងបច្ចេកវិទ្យាផ្សេងៗ ស្រដៀងទៅនឹង iPhone X ។ ថេប្លេតនេះ ប្រហែលដាក់បង្ហាញក្នុងខែមិថុនា អមជាមួយ iPhone SE ជំនាន់ទី 2 ទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 3 months ago
ប្រភព: 9to5Mac Tag: ថេប្លេត