CAMBO REPORT

Popup Advertising5 seconds

ប្រ៊េននាឡិការ MK ចេញ​ម៉ូឌែល​ថ្មី (Sofie) សាក​សម​សម្រាប់​មិត្តនារីៗ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

សម្រាប់មិត្តអ្នកអាន ភាគច្រើនប្រាកដជាបាន​ស្គាល់ ខ្លះ​ហើយ អំពី​ប្រ៊េន​នាឡិការ​ ដ៏ល្បី​មួយ ដែ​ល​មាន​ឈ្មោះ​យី​ហោ​ថា MK ឬ Michael Kors របស់​ប្រទេស​អាមេរិក។ MK មាននាឡិការ ច្រើនម៉ូឌែល មិន​ថា បែប​ស៊ីវិល័យ នាឡិការឆ្លាតវៃ​ ឬសម្រាប់កីឡានោះទេ ហើយមានប្រភេទ សម្រាប់មនុស្សប្រុស និង​មនុស្សស្រី ពាក់​ផង​ដែរ តែសម្រាប់ខ្មែរយើង ភេទដែលចូលចិត្ត ប្រ៊េននេះ ភាគច្រើន គឺមានតែ នារីៗ​តែប៉ុណ្ណោះ។





ទាក់ទិននឹង នាឡិការរបស់ MK នេះដែរ ថ្មីៗនេះ ក៏បានបង្ហាញខ្លួន​ ជាមួយនឹង ម៉ូឌែលចំនួន ២​ បន្ថែម​ទៀត រួមមានម៉ូឌែល Grayson និង Sofie។ ទាំងពីរនេះ ជាប្រភេទ នាឡិការឆ្លាតវៃ វាដំណើរការដោយ Android Wear 2.0 និងមានអេក្រង់ សម្រាប់បង្ហាញ និងបញ្ជា Touchscreen បាន។ ទៅលើកម្លាំង​ម៉ាស៊ីន និងគ្រឿង​ខា​ង​ក្នុង ទាំងពីរនេះ ត្រូវខ្ចប់ឡើង ដូចៗគ្នា ដោយប្រើនូវ បន្ទះឈីបលេខ Snapdragon Wear 2100 មាន​រ៉េម​ទំហំ 512MB និងទំហំផ្ទុក 4GB។



បន្ថែមពីនេះ ទាំងពីរនេះក៏បានភ្ជាប់ មកជាមួយនឹងមុខងារ ពិសេសចំនួន ២ បន្ថែមទៀតផង នៅក្នុង​កម្មវិធី Michael Kors រួមមានមុខងារ តភ្ជាប់ជាមួយនឹង បណ្តាញសង្គម Facebook ឬ Instagram និងមួយទៀត សម្រាប់រាប់ Countdown ទៅលើព្រឹត្តិការណ៍ (Events) បន្ទាប់ ដែលយើងបាន​ព្រៀង​ទុក។

ដូចនេះ សម្រាប់ប្រិយមិត្ត ដែលកំពុងតែ ស្វែងរកនាឡិការ ឆ្លាតវៃមួយ​ សម្រាប់ខ្លួនឯង ឬសម្រាប់ជាកាដូ ជូន​មនុស្ស​ជាទីស្រលាញ់នោះ អាចពិចារណា ទៅលើ ម៉ូឌែលទាំង ២ នេះបាន ដោយសម្រាប់ ម៉ូឌែល Grayson សាកសមមែនទែន សម្រាប់បុរស និងមាន ២ ពណ៌សម្រាប់ជ្រើស គឺពណ៌ ប៊ៃតងក្រម៉ៅ និង​ទឹក​ប្រាក់​ក្រម៉ៅ ចំណែកឯ ម៉ូឌែល Sofie ក៏ Cute មិនណយដែរ សម្រាប់នារីៗ ព្រមទាំង មានពណ៌​ចំនួន ៤ សម្រាប់​ជ្រើស​រើស ទៀតផង គឺពណ៌ មាសកុលាបលាយផ្កាឈូក, មាសកុលាបលាយស, មាស​លាយ​ស និងខៀវបែបភ្លឺ។ MK ត្រៀមនឹងបញ្ចេញលក់ ២ ម៉ូឌែលនេះ ក្នុងពេលឆាប់ៗខាងមុខនេះហើយ តែ​ចំពោះ​តម្លៃវិញនោះ គឺមិន​ទាន់​ប្រកាស អោយដឹងនៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai 3 months ago
ប្រភព: MK Tag: នាឡិកាវៃឆ្លាត