CAMBO REPORT

Popup Advertising5 seconds

ដោះ​ម៉ាស៊ីន Canon 1DX Mark II លេង ចង់​ដឹង​ថា​គ្រឿង​ក្នុង​របស់​វា​មាន​អ្វី​ប្លែកខ្លះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

ម៉ាស៊ីនកាមេរ៉ាកំពូលមួយ ក្នុងចំនោមម៉ាស៊ីនកំពូលៗក្នុងទីផ្សារ បច្ចុប្បន្នរួមមានម៉ូឌែល 1DX Mark II ផងដែរ ដែលវាគឺជាម៉ូឌែលកប់ស៊េរី របស់ក្រុមហ៊ុនជប៉ុន Canon បានចេញលក់ប៉ុន្មានឆ្នាំ 2016 កន្លងទៅ ដោយវាគឺជា កាមេរ៉ាថតរូបអាជីព មានរូបរាងធំ កម្លាំងម៉ាស៊ីនខ្លាំង អាចយកទៅថតរូបបាន គ្រប់ស្ថានការណ៍ ជាមួយតម្លៃថ្លៃកប់ដល់ 6000$ សម្រាប់ទីផ្សារបច្ចុប្បន្ន។





ការប្រើប្រាស់ម៉ាស៊ីនកាមេរ៉ាថ្លៃកម្រិតកំពូលដូច 1DX Mark II នេះគឺកម្រនឹងជួបបញ្ហាខ្លាំងណាស់ កុំឲ្យតែធ្វើឲ្យវាធ្លាក់ ឬត្រូវទឹក ទៅបានហើយ គឺថាវាប្រើប្រាស់ បានធន់ខ្លាំង មិនងាយខូចនោះទេ តែសម្រាប់អ្នកថតរូប អាជីពលោក Peter McKinnon ម្នាក់បាន ថតវីដេអូដោះម៉ាស៊ីន 1DX Mark II លេង ដើម្បីចង់ដឹងថាគ្រឿងក្នុង របស់វាមានអ្វីខ្លះ ហេតុអ្វីបានជាធ្វើឲ្យ កាមេរ៉ាមួយគ្រឿងនោះ មានកម្លាំងខ្លាំងម្លេះ! ខាងក្រោម ប្រិយមិត្តអាចទស្សនាវីដេអូ ដោះម៉ាស៊ីនកាមេរ៉ាម៉ូឌែល កប់របស់ Canon បានតាមរយៈ Channel របស់ លោកផ្ទាល់៖

ការដោះកាមេរ៉ានោះត្រូវបានធ្វើឡើងយ៉ាងពិសេសសម្រាប់អ្នកដែលចង់ដឹង ចង់ឃើញដូចរូបគាត់ ហើយបើយើងមើលទៅ លើគ្រឿងក្នុងរបស់ 1DX Mark II គឺវាពិតជាមានភាព ស្មុគស្មាញខ្លាំងណាស់ វាមានផ្នែករឹង ជាច្រើនផ្នែកផ្គុំបញ្ចូលគ្នា ទម្រាំបង្កើតចេញបានជា កាម៉េរាដ៏ខ្លាំងក្លាមួយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រភព: YouTube Tag: កាមេរ៉ា