CAMBO REPORT

Popup Advertising5 seconds

Google Clips អាច​នឹង​​ដាក់​លក់ នា​ពេល​​ឆាប់ៗ​​ខាង​​មុខ​​នេះ​​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

កាលពីថ្ងៃទី 4 ខែតុលា ឆ្នាំ 2017 កន្លងទៅ ក្រុមហ៊ុន Google បាន​ធ្វើ​ការ​ដាក់​បង្ហាញផ​លិត​ផល​ជំនាន់​ថ្មីជា​ច្រើន ​ទាំង​​ស្មាត​ហ្វូន និង ឧបករណ៍​ប្រើ​ប្រាស់​ផ្សេងទៀត ទៅកាន់មនុស្សម្នាទូទាំងពិភពលោក។ ហើយអ្វីដែលដែលគួរ អោយកត់សម្គាល់បន្ថែមទៀតនោះគឺ ការបង្ហាញខ្លួននូវកាមេរ៉ាមួយប្រភេទ ដែល​វា​មានឈ្មោះថា Google Clips ជាមួយរូបរាងដ៏តូចច្រឡឹង ងាយស្រួលនៅក្នុងការកាន់ និង ដាក់​យក​ទៅ​តាម​ខ្លួន។ យ៉ាងណា ក្រោយការដាក់បង្ហាញ Google ក៏មិនបានបញ្ជាក់ពីថ្ងៃដាក់លក់ ឧបករណ៍​នេះ​នៅ​ឡើយទេ ដែលធ្វើអោយអ្នកដែលកំពុងចង់បានត្រូវធ្វើការរង់ចាំ។





យ៉ាងណា ការទន្ទឹងរង់ចាំពីអ្នកគ្រប់គ្នា អាចនឹងត្រូវបានបញ្ចប់ ព្រោះពេលនេះ មានប្រភពមួយ បាន​បង្ហើប​អោយ​ដឹង​ថា Google Clips នេះ នឹងបង្ហាញខ្លូនដើម្បីដាក់លក់ នាពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ​គ្រាន់​តែវា​មិនមែនជាដំណឹងដែលចេញក្រុមហ៊ុន Google ប៉ុន្តែ​យើង​ក៏អាចជឿបានខ្លះដែរ ព្រោះ​ថា​មក​ទល់​ពេល​នេះ វាមានរយៈពេលជាង 3 ខែដែរហើយ ក្រោយ​ការ​ពី​ការ​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នោះ​មក។ ឥលូវ​សូម​រំលឹកពីលក្ខណៈសម្បត្តិរបស់វាបន្តិច ដោយវាមានចំនុចខ្លះស្រដៀងទៅនឹង GoPro តែ Google Clips មិនមែន​ជា​កាមេរ៉ា អាចថតគ្រប់ ស្ថានភាព រឺ បានគ្រប់កន្លែងនោះទេ។ ក្រុមហ៊ុន Google បាននិយាយថា វាត្រូវបានរចនា ឡើងសម្រាប់ ថត​ជា​លក្ខណៈ បែបគ្រួសារ រឺ សកម្មភាពផ្សេងៗ និង មានភាព​ងាយ​ស្រួល​​ក្នុងការ ប្រើប្រាស់ផងដែរ។ ចំពោះកម្រិត រូបភាពវិញ កាមេរ៉ា​តូច​មួយនេះ ក៏មានសមត្ថភាព​ផ្តិត​យក រូបបានច្បាស់ល្អ មិនចាញ់កាមេរ៉ា ផ្សេងៗនោះដែរ។



កាមេរ៉ា Google Clips នេះ គឺអាចថតបានទំហំ 130 ដឺក្រេ ជាមួយប្លង់ បែបធំទូលាយ ដែលអាចថតបាន រហូតដល់ 15 frames ក្នុងមួយវិនាទី ហើយអាចប្រើ បានរយៈពេល 3 ម៉ោងផងដែរ។ រូបភាព រឺ វីដេអូ ត្រូវ​បានរក្សាទុក នៅលើអង្គចងចាំ ដែលមានទំហំ 16GB ហើយអាច ផ្ទេររូបភាព រឺ វីដេអូ បានតាមខ្សែ (USB ប្រភេទ C) ឬឥតខ្សែ តាមរយៈ Wi-Fi Direct។ ចំពោះតម្លៃវិញ កាមេរ៉ា​តូច​នេះ ត្រូវបាន Google កំណត់ដាក់លក់ ជាមួយនឹងតម្លៃ 249 ដុល្លារ។ តើអ្នកនឹងទិញវាទេ ប្រសិនបើវាមានលក់នៅ​លើទីផ្សារ​ស្រុក​​យើង?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 3 months ago
ប្រភព: Techno Buffalo Tag: កាមេរ៉ា