CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​កាមេរ៉ា​ថ្មី​របស់ Hasselblad ដែល​អាច​ចាប់​រូបភាព​ក្នុង​ទំហំ ៤០០ មេហ្គា​ភិចស៊ែល!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជាធម្មតាម៉ាស៊ីនថតមានទំហំ​ចាប់​យករូបភាព​កាន់​តែធំ វានឹងធ្វើរូបភាពរបស់យើងម៉ត់ច្បាស់ល្អ បើ​ទោះ​ជា​យើង​ពង្រីក​ចូល​ក៏​ដោយ​ក៏​មិន​ព្រាល​ដែរ។ ហើយ​ជាទូទៅ​យើង​ធ្លាប់​តែ​បាន​ឃើញ​កាមេរ៉ា​ស្មាតហ្វូន​មាន​ទំហំ ១២ មេហ្គាភិចស៊ែល ឬក៏កាមេរ៉ាឌីជីថលទំហំ ២៣ មេហ្គាភិចស៊ែលជាដើម ប៉ុន្តែសម្រាប់​ក្រុមហ៊ុន Hasselblad របស់ប្រទេសស៊ុយអែតនេះ វិញបានបញ្ចេញកាមេរ៉ារាងខុសគេបន្ដិច ដែល​មិន​មែន​ជាកាមេរ៉ាសម្រាប់ថតរូបភាពធម្មតា ឬថតវីឌីអូដំណើរកំសាន្ដ Vlog ទូទៅឡើយ ព្រោះវាមាន​តម្លៃ​ខ្ពស់​ហួសប្រមាណ និងមានកែវលេនចាប់យករូបភាពដល់ទៅទំហំ 23,200 x 17,400 ឯណោះ ហើយ​រូបភាព​មួយសន្លឺកវាមានទំហំទៅដល់ ២.៤ ជីកាបៃ ដែលច្បាស់កប់​ជាងអ្វីដែល​យើងមើល​ឃើញដោយ​ផ្ទាល់​ភ្នែកដល់ទៅជិត ១០០ ដង។

 

 

កាមេរ៉ានេះមានឈ្មោះថា H6D ជាជំនាន់ថ្មីរបស់ H5D មានទំហំ ២០០ មេហ្គាភិចស៊ែល ដែលបាន​ប្រកាស​ចេញកាលពីប៉ុន្មានឆ្នាំមុន ហើយជំនាន់ថ្មីនេះមានសមត្ថភាពទ្វេរដង បើមើលទៅ​លើ​ទំហំ​មេហ្គា​ភិចស៊ែល។ H6D 400C បានប្រើប្រាស់ស៊េនស័រ CMOS ទំហំ ៥៣.៤ x ៤០ មីលីមែត្រ មានកម្រិត Dynamic Range 15 Stops ដែលអាចផលិតរូបភាពទំហំ ១០០ មេហ្គាភិចស៊ែលចំនួន ៤ ប្លង់​ដើម្បី​ផ្គុំ​ចូល​គ្នាជារូបភាពទំហំ ៤០០ មេហ្គាភិចស៊ែល ប្រហាក់ប្រហែលទំហំ (23,200 x 17,400 ភិចស៊ែល)។ រូបភាពដែលវាផលិតចេញមក គឺជា File TIFF ប្រភេទ 16-bit និងមានទំហំ ២.៤ ជីកាបៃក្នុងមួយសន្លឹក ហើយ​នេះ​គឺជាការចាប់រូបភាពច្បាស់បំផុត និងអាចពង្រីកបានជ្រៅបំផុតដោយមិនបាត់បង់គុណភាព ល្អ​សម្រាប់អ្នកដែលរូបភាពគុណភាពខ្ពស់ ប៉ុន្តែវាទាមទារឱ្យយើងដោតជាមួយកុំព្យូទ័រ PC ឬក៏ MAC កម្លាំង​ខ្លាំង​តាមរន្ធ USB-C ទើបអាចផលិតរូបភាពទំហំធំបែបនេះបាន។ រូបរាងរបស់វាក៏ប្លែកពីកាមេរ៉ា​ដទៃ​ដែរ វាមានរូបរាងបែបកាមេរ៉ាអាជីពស៊េរីចាស់ ដែលមានអេក្រង់ខាងក្រោយទំហំ ៣ អ៊ីងដែលអាច​ប៉ះ​បញ្ជាបាន និងរន្ធ View Finder នៅពីលើវា។ យើងអាចដាក់ម៉េម៉ូរីចំនួន ២ ប្រភេទបានព្រមគ្នាដោយ​រន្ធមួយ​សម្រាប់ CFast 2.0 និងមួយទៀតសម្រាប់ SD Card។ វាក៏អាភ្ជាប់ទៅកាន់តស្មាតហ្វូន និង​ឧបករណ៍​ដទៃទៀតតាមរយៈ Wi-Fi ឬក៏ USB-C 3.0 ដើម្បីផ្ទេរទិន្នន័យ និងសម្រាប់មើលការថត​នៅ​ក្នុង​ល្បឿន ៣០ ហ្វ្រេមក្នុងមួយវិនាទីផងដែរ។ នៅលើស៊េនស័រនេះយើងអាចកំណត់កម្រិត ISO ចាប់ពី ៦៤ ឡើងទៅដល់ ១២,៨០០ ស្រដៀងកាមេរ៉ាទូទៅដែរ និងអាចថតវីឌីអូកម្រិត HD ឬក៏ UHD ជា​ប្រភេទ Raw ក៏បាន ហើយវាប្រើប្រាស់ការចាប់ចំណុច True Focus II ដែលអាចចាប់បានលឿននឹងល្អ ដើម្បីឱ្យរូបភាពរបស់អ្នកច្បាស់ត្រូវចំណុចល្អ មិនបាច់បង្វិលកែវលេន។

 

 

កាមេរ៉ា H6D-400C នេះចាប់ផ្តើមដាក់ឱ្យកុម្ម៉ង់ពីថ្ងៃនេះតទៅហើយ និងចាប់ផ្ដើមចេញលក់នៅ​ក្នុង​ខែ​មីនា ដែលតម្លៃរបស់វាគឺទិញផ្ទះបានមួយល្វែង ខ្ទង់ ៤៧,៩៩៥ ដុល្លារឯណោះ។

 

ទស្សនាវីឌីអូខាងក្រោម៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រភព: Hasselblad Tag: កាមេរ៉ា