CAMBO REPORT

Popup Advertising5 seconds

តម្លៃ​នាឡិការ​ឆ្លាត​វៃ​នេះ អាច​ទិញ​ផ្ទះ​មួយ​បាន​នៅ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីម្សិលមិញ ក្រុមហ៊ុនល្បីឈ្មោះ TAG Heuer នេះ ទើបតែបង្ហាញពីនាឡិការឆ្លាតវៃម៉ូតថ្មី The Connected Modular 41 ដែលមានរូបរាងត្រឹមតែ 41 មីលីម៉ែត្រតូច ជាងម៉ូឌែល​ The Connected Modular 45 ដែលចេញលក់កាលពីឆ្នាំ ទៅបន្តិច ហើយវាក៏ថោកជាង 350 ដុល្លារផងដែរ។ ស្របពេលដែល ក្រុមហ៊ុននេះ មិនបោះបង់ The Connected Modular 45 ដែលចេញកាលពីឆ្នាំមុន និងបានធ្វើឲ្យវាកាន់តែ មានតម្លៃជាមួយការ ដាំពេជ្រយ៉ាងចាំងចែង ជាមួយតម្លៃខ្ទង់ 195,400 ដុល្លារសហរដ្ឋអាមេរិច ហើយក៏បានក្លាយ ជានាឡិការឆ្លាតវៃ ដែលមានតម្លៃកប់ពពក។

 

 

នាឡិការឆ្លាតវៃម៉ូឌែល The Connected Modular 45 នេះ តម្លៃធម្មតាខ្ទង់ 1600 ដុល្លារទៅហើយ សម្រាប់ខ្សែដែក ហើយពេលនេះវាមាន ការច្នៃដាំពេជ្របន្ថែមទៀត ធ្វើឲ្យរំជួលចិត្ត​ និងទាញចំណាប់អារម្មណ៍ មហាជនបានកាន់តែច្រើន តែមិនហ៊ានប្រាថ្នាដោយសារតែ តម្លៃរបស់វា។ បន្ទាប់ពីដាំពេជ្ររួច វាត្រូវបានប្តូរ ឈ្មោះមកជា The Connected Full Diamond ហើយបើគិតពីត្បូងពេជ្រ ដែលបានដាំជាប់ នាឡិការនោះ មានចំនួនប្រមាណ 589 គ្រាប់ និងគិតជាគ្រាប់វិញ 334 ដុល្លារក្នុងមួយគ្រាប់ ដូច្នេះបើជ្រុះបាត់ មួយគ្រាប់អី ច្បាស់ជាស្តាយស្លាប់ហើយ។ និយាយរួមទៅ ពេជ្រទាំងនោះ ដាំជាប់លើស៊ុម នាឡិការពេញ ព្រមទាំងខ្សែទៀតផង។

 

បើនិយាយពីនាឡិកាឆ្លាតវៃរបស់ Apple ដែលមានតម្លៃថ្លៃបំផុតត្រឹមតែ 17,000 ដុល្លារ ដែលតួខ្លួនខ្លួន និងខ្សែវាផលិត ឡើងពីមាស។ ចុះបើយកលុយ 19 ម៉ឺននោះ មកទិញ Apple Watch នេះវិញបាន 11 គ្រឿង ហើយសល់លុយទៀត។ យើងក៏មានការងឿង ឆ្ងល់ដែរ ថាម៉ូឌែលហេតុអ្វី បានជាក្រុមហ៊ុនផលិត នាឡិការស្វីស ហ៊ានផលិតនូវ នាឡិកាដែលមានតម្លៃ លើសលប់បែបនេះ ណាមួយ ប្រហែលនាឡិការប្រភេទ នេះមានតែប៉ុន្មាន គ្រឿងប៉ុណ្ណោះ។

 

និយាយត្រួសៗពីសមត្ថភាពរបស់នាឡិការនេះ ក្រោមការ សហការជាមួយ Google និង Intel ទើបវាដំនើរការ Android Wear 2.0, ប្រើប្រាស់ កញ្ចក់ប្រភេទ AMOLED, មានមកជាមួយ បច្ចេកវិទ្យា Wi-Fi, Bluetooth សម្រាប់់ភ្ជាប់ជាមួយស្មាតហ្វូន ដំនើរការ Android និង iOS, រួមទាំង GPS និង NFC ដើម្បីប្រើប្រាស់សេវា ទូទាត់ប្រាក់ Android Pay និងប្រើឈីប​ Intel Atom Z34XX ។

 

 

សរុបមក ក្រុមហ៊ុនល្បី TAG Heuer បានបង្ហាញពីនាឡិការ ឆ្លាតវៃម៉ូឌែល The Connected Full Diamond ដែលមានតម្លៃខ្ទង់ 195,400 ដុល្លារ ដែលយើងបានដឹងថា នាឡិការនោះ ពេលមិនទាន់បាន ដាំពេជ្រ ជាម៉ូឌែល The Connected Modular 45 ដែលតម្លៃធម្មតា 1600 ដុល្លារ និងចេញកាលពីឆ្នាំមុន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 3 months ago
ប្រភព: The Verge Tag: នាឡិកាវៃឆ្លាត