CAMBO REPORT

Popup Advertising5 seconds

Lumix GH5S ចេញ​ថ្មី ថត​វីដេអូ DCI 4K ដោយ​មិន Crop គែម ល្អ​សម្រាប់​ការ​ថត Low Light

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់ដើមឆ្នាំ 2018 នេះ Panasonic ក៏មានផលិតផលសម្រាប់អតិថិជន និងសម្រាប់ប្រជែង ទីផ្សារផងដែរ ជុំវិញម៉ាស៊ីន កាមេរ៉ាត្រកូល Lumix ស្ថិតនៅក្នុងខ្សែស្រឡាយ GH មួយទៀតហើយ ដែលជាកំណែ Update ឲ្យកាន់តែមានសមត្ថភាព កាន់តែប្រសើរ ជាជាងម៉ូឌែល GH5 ដែលចេញកាលពី ដើមឆ្នាំ 2017 កន្លងទៅ។ អញ្ចឹង GH5S បង្ហាញខ្លួនលើកនេះ ក៏មិនខុសពីឆ្នាំទៅមិញដែរ ដោយវាបានបង្កើនសមត្ថភាព នៅចំនុចសំខាន់ៗជាច្រើន ពិសេសគឺមុខងារ ថតវីដេអូតែម្ដង ដោយសារតែត្រកូល GH នេះមិនមែនបង្កើតឡើង សម្រាប់ថតរូបនោះទេ គឺល្អបំផុតសម្រាប់ ថតវីដេអូ។

 

 

GH5s មានរូបរាងប្រហាក់ប្រហែលទៅនឹង GH5 ផងដែរ ដោយចំនុចខុសប្លែកគ្នាខ្លាំងបំផុត សម្រាប់ម៉ាស៊ីនទាំង 2 នេះគឺសមត្ថភាពថតវីដេអូ នៅកន្លែងមានពន្លឺតិចតួច ឬ Low Light ដោយ GH5S អាចថតវីដេអូបាន ប្រសើរជាងច្រើន។ GH5S បានទម្លាក់កម្រិត Resolution មកត្រឹម 10.2 មេហ្គាភិចសែល តែមានសមត្ថភាព ថតវីដេអូបានកម្រិត 4K ក្នុងល្បឿន 60fps ក្នុងកម្រិតមុំធំ DCI 4K ខណៈ GH5 ថតបាន 4K ក្នុងល្បឿន 24fps ប៉ុណ្ណោះ។ ជាងនេះទៅទៀត ដើម្បីធ្វើឲ្យ GH5S មានសមត្ថភាពថតវីដេអូ នៅស្ថានភាព Low Light បានប្រសើរនោះ Panasonic បានប្រើប្រាស់ បច្ចេកវិទ្យា Dual Native ISO ដែលជួយខ្លាំង ទៅដល់សេនស័រ ក្នុងការផ្ដិតយកវីដេអូបាន ច្បាស់ខ្លាំង ថែមទាំងមានកម្រិត Noise រំខានតិចដូច ទៅនឹងវីដេអូប្រៀបធៀប ខាងក្រោមរវាង GH5S និង Sony a7S Mark II៖

 

 

ខាងក្រោមគឺជាលក្ខណៈសម្បត្តិទូទៅនៃ Panasonic Lumix GH5S៖

 

  • ប្រភេទតួខ្លួន SLR-Style Mirrorless
  • សេនស័រជាប្រភេទ CMOS ទំហំ 17.3 x 13mm
  • ប្រើប្រាស់ Processor Venus Engine 10
  • ទំហំ 12 មេហ្គាភិចសែល
  • កម្រិត Resolution ធំបំផុត 3680 x 2760p
  • កម្រិតពន្លឺ ISO ចាប់ពី 80 ទៅ 204800
  • White Balance 5 កម្រិត
  • ពុំមានមុខងារ OIS
  • ថតរូបក្នុងល្បឿន 12fps
  • ថតរូបជាប្រភេទ JPEG និង RAW 12/14bit នៃគុណភាព
  • អេក្រង់ខាងក្រោយទំហំ2 អ៊ីញ ប្រភេទ TFT Touchscreen
  • កម្រិត dot 1,620,000
  • ល្បឿន Shutter Speed លឿនបំផុត 1/8000 វិនាទី
  • ថតវីដេអូជាប្រភេទ File MPEG-4, H.264 និង265
  • កម្រិតវីដេអូថតបាន 4K ល្បឿន 60fps និងជាច្រើនផ្សេងទៀត
  • ឬថតវីដេអូកម្រិត 1080p ក្នុងល្បឿន 240fps
  • មាន Mini HDMI
  • ភ្ជាប់មកជាមួយនឹងមុខងារ Wi-Fi
  • ទម្ងន់សរុប 660 ក្រាម (ពុំរាប់បញ្ចូលកែវលែន)

 

 

លក្ខណៈសម្បត្តិខាងលើ បង្ហាញឲ្យយើងដឹងច្បាស់ថា កាមេរ៉ានេះគឺផ្ដោតទៅលើវីដេអូខ្លាំង ដោយយើងមិនត្រឹមតែ អាចថតវីដេអូបានកម្រិត Ultra HD នោះទេ យើងអាចថតយកវីដេអូ បានប្រសើរ ជាមួយនឹងទិន្នន័យប្រសើរ ជាមួយនឹងសេនស័រ Multi-aspect ដែលបើកសិទ្ធិឲ្យម្ចាស់ កាមេរ៉ានេះថតវីដេអូក្នុង កម្រិត Ratio ច្រើនដូចជា 1:1, 4:3, 3:2, 16:9, 17:9, ។ ជាងនេះទៅទៀត Panasonic ក៏បានបង្កើនសមត្ថភាព Electronic Viewfinder ឲ្យមានល្បឿន Refresh Rate ដល់ 120Hz ជាមួយនឹងអេក្រង់ OLED ធ្វើឲ្យការ Render វីដេអូកាន់តែរលូន ពិសេសវីដេអូពពួក Slow Motion។

 

 

Panasonic នឹងបញ្ចេញ Lumix GH5S នេះលក់នៅថ្ងៃទី 2 ខែកុម្ភៈខាងមុខនេះ ឯងក្នុងតម្លៃ 2499$ សម្រាប់តែតួម៉ាស៊ីន ដោយមិនរាប់បញ្ចូល កែវលែនឡើយ ដែលមានការធានាត្រឹមត្រូវ ពេញមួយឆ្នាំពីក្រុមហ៊ុន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 3 months ago
ប្រភព: DP Review Tag: កាមេរ៉ា