CAMBO REPORT

Popup Advertising5 seconds

តើ iPad ស៊េរី​ចាស់​​អាច​មាន​បញ្ហា​ថ្ម​ដូច iPhone ស៊េរី​ចាស់​ដែរ​រឺ​ទេ? នេះ​ជា​ចម្លើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

មួយរយៈ​ចុង​ក្រោយ​នេះ ក្រុម​ហ៊ុន​ផ្លែ​ប៉ោម បាន​ជួប​រឿងស៊យ អស់ពីមួយចូលមួយ ហើយ​ថែម​ទាំង​ត្រូវ​គេ​ប្តឹង​ទៀត ដោយ​សារតែ Apple បាន​ធ្វើ​អោយ iPhone ស៊េរី​ចាស់ៗ ជួបបញ្ហារលត់ ព្រោះតែតែថ្មចាស់ មិន​អាច​ទ្រាំទ្រ នឹងកម្លាំងម៉ាស៊ីនបាន រួមទាំងដំណើរការ មានសភាពយឺតជាងមុន ជាមួយនឹង Version iOS ចេញថ្មី។ ហើយបញ្ហាថ្មីចុងក្រោយនេះ គឺ iPhone 6 ដែលតម្លើងទៅកាន់ប្រព័ន្ធប្រតិបត្តិការណ៍ iOS 11.2.2 ស្រាប់តែមានដំណើរការយឺតជាងមុនថែមទៀត។ ឥលូវងាកមករឿងថ្មវិញ តើ iPad អាច​នឹង​ជួបបញ្ហាថ្មដូច iPhone ដែររឺទេ?





ចម្លើយគឺមាននៅទីនេះ! ជាការពិតណាស់  iPhone ស៊េរីចាស់ៗទាំងអស់ ត្រូវបាន Apple ធ្វើអោយមាន​កម្លាំង​ម៉ាស៊ីន​ដើរយឺតជាងមុន ហើយថែមទាំងគាំងៗផងដែរ ឯថ្មវិញ ក៏ចាប់​ផ្ដើមមានបញ្ហាផងដែរ បន្ទាប់​ពីពេល iPhone នោះបាន​ឡើង​ទៅ​កាន់ iOS ជំនាន់ថ្មី។ យ៉ាងណាសម្រាប់ iPad វិញគឺមិនមាន​បញ្ហាថ្ម​ដូចជា iPhone ឡើយ បើទោះបីជា iPad  នោះជាស៊េរីចាស់ក៏ដោយ មូលហេតុដោយសារ Apple មិន​មានធ្វើការបិទសុពលភាព​នៃការប្រើប្រាស់នោះទេ ម្យ៉ាងវិញទៀត ថ្មរបស់ iPad ក៏មានទំហំផងដែរ ខុសពីទំហំថ្មរបស់ iPhone ឆ្ងាយ មិនងាយនឹងអស់លឿនទេ។ 



ភាគច្រើន បញ្ហាថ្មរបស់ iPad ឆាប់ខូច គឺបណ្តាលមកពីការប្រើប្រាស់របស់យើងផ្ទាល់តែម្តង ដូចជា​ការ​ប្រើ​ទាល់​តែ​អស់ថ្មរលីងពី iPad និង ការសាកថ្មបណ្តើរ លេងបណ្តើរជាដើម។ ដូច្នេះ សម្រាប់​មិត្ត​ដែល​កំពុង​ប្រើប្រាស់ iPad ទាំងអស់ មិនចាំបាច់មានការបារម្ភចំពោះបញ្ហានោះទេ ហើយសម្រាប់ iPhone ដែល​កំពុងតែជួបបញ្ហាថ្ម ពេលនេះក៏បានថមថយដែរហើយ មិនក្តៅគគុកដូចពីមុនទៀតទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 3 months ago
ប្រភព: GSM Arena Tag: ថេប្លេត