CAMBO REPORT

Popup Advertising5 seconds

Tag Heuer បង្ហាញ​នាឡិកា​ឆ្លាត​វៃ​មួយ​ម៉ូត​ទៀត​ដែល​តម្លៃ​មិន​ក្រោម 1000 ដុល្លារ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុនផលិត​នាឡិកា​ស្វីស TAG Heuer ជាក្រុមហ៊ុន​ល្បីឈ្មោះ​មួយ​ក្នុង​ឧស្សាហកម្ម​ផលិត​នាឡិកា​គ្រប់​ប្រភេទ រួមទាំង​នាឡិកា​ឆ្លាត​វៃ​ផងដែរ។ កាលពីឆ្នាំទៅ ក្រុមហ៊ុននេះ បញ្ចេញនូវនាឡិកាឆ្លាតវៃ​មួយ​គ្រឿង​ម៉ូឌែល Connect Modular 45 ដែលមានតម្លៃខ្ទង់ពាន់ដុល្លារ ជាមួយដំនើរការ Android Wear តែពេលនេះ ក្រុមហ៊ុនដដែលនេះបាន បញ្ចេញនូវម៉ូតថ្មីមួយទៀត ដែលមានតម្លៃថោកជាងតម្លៃមុន ដោយ​វា​មានរូបរាងតូចជាងបន្តិច បើប្រៀបធៀបជាមួយម៉ូឌែលមុន។

 

 

ម៉ូឌែលចុងក្រោយនេះ យើងហៅថា The Connect Modular 41 ដែលទើបដាក់លក់ក្នុងតម្លៃខ្ទង់ 1200 ដុល្លារ ដោយតម្លៃវាថោកជាងម៉ូឌែលមុន 350 ដុល្លារ ព្រោះម៉ូតចេញក្រោយនេះ មានទំហំអេក្រង់ត្រឹមតែ 41 មីលីម៉ែត្រ។ វត្តមានរបស់នាឡិកានេះ ពាំនាំមកជាមួយខ្សែនាឡិកាចំនួន 9 ម៉ូតទៀតមកជាមួយ ដែល​អតិថិជន អាចទិញយកទៅផ្លាស់ប្តូរបាន។

 

The Connect Modular 41 នេះ បង្កើតឡើងក្រោមការអភិវឌ្ឍន៍ និងសហកាជាមួយ Intel និង Google ដូច្នេះទើបវាដំនើរការ Android Wear OS, ប្រើកញ្ចក់ប្រភេទ AMOLED កម្រិតរូបភាព 390 x 390 ភិចសែល ជាមួយដង់ស៊ីតេអេក្រង់ 326ppi, អង្គចងចាំវាទំហំ 8GB, រ៉េមទំហំ 1GB, ប្រើឈីប Snapdragon Wear 2100, មានបច្ចេកវិទ្យាធន់មិនងាយជ្រាបទឹក ដែលអាចដាក់ចូលទឹកបានដល់​ជម្រៅ 50 ម៉ែត្រចុះក្រោម, មានប្រព័ន្ធ GPS និង NFC សម្រាប់ប្រើសេវាកម្ម Android Pay ។

 

 

សរុបសេចក្តីមក ក្រុមហ៊ុនផលិតនាឡិកាស្វីសដែលល្បីឈ្មោះ TAG Heuer ទើបបានបញ្ចេញនូវ​នាឡិកា​ឆ្លាត​វៃ​ម៉ូឌែលថ្មី The Connect Modular 41 ដែលមានទំហំតូចជាងនាឡិកាឆ្លាតវៃរបស់គេកាល​ជំនាន់​មុន​បន្តិច និងតម្លៃក៏ថោកជាង 350 ដុល្លារផងដែរ ហើយនាឡិកឆ្លាតវៃម៉ូតថ្មីនេះ តម្លៃខ្ទង់ 1200 ដុល្លារ​សហរដ្ឋ​អាមេរិច។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 3 months ago
ប្រភព: TAG Heuer Tag: នាឡិកាវៃឆ្លាត