CAMBO REPORT

Popup Advertising5 seconds

SONY បញ្ចេញ​ទូរទស្សន៍​ទំនើប មាន​គែម​អេក្រង់​ខ្លី តែ​កម្លាំង​ម៉ាស៊ីន​ខ្លាំង​កប់ស៊េរី

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដើមឆ្នាំ 2018 នេះទីផ្សារនៃទូរទស្សន៍វៃឆ្លាត កាន់តែរីកចម្រើនខ្លាំងឡើងៗ មិនចាញ់ទីផ្សារស្មាតហ្វូន ឬកុំព្យូទ័រឡើយ ដោយក្រុមហ៊ុនធំៗ ជាច្រើនបានខិតខំ បង្កើតនូវអ្វីដែលថ្មី អ្វីដែលជាសេចក្ដីត្រូវការ នៃទីផ្សារបច្ចុប្បន្ន ដើម្បីបម្រើទៅដល់ អតិថិជនខ្លួនកំពុងស្វែងរក ផលិតផលទំនើប ឆ្លាត ថែមទាំងខ្លាំង សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ក្នុងនោះ SONY បានប្រកាសចេញនូវទូរទស្សន៍ វៃឆ្លាតថ្មីមួយទៀត មិនចាញ់ម៉ាកកំពូលៗ របស់ Samsung ឬ LG ឡើយ។

 

 

ទូរទស្សន៍ប្រើប្រាស់អេក្រង់ OLED ដ៏ច្បាស់ មិនម៉ដ្ឋរលោង របស់ SONY នោះមានឈ្មោះហៅថា A8F ជាស្មាតធីវី កម្រិតកំពូលប្រចាំដើមឆ្នាំនេះ មានសមត្ថភាពបង្ហាញ រូបភាពក្នុងកម្រិត 4K នៅលើអេក្រង់ទំហំពីរ ជម្រើសគឺ 55 និង 65 អ៊ីញ ដែលមានតម្លៃខុសគ្នា ទៅតាមទំហំ តែមានសមត្ថភាព និងកម្លាំងម៉ាស៊ីនស្មើគ្នា។ ជាមួយនឹង A8F ស៊េរីនាឆ្នាំ 2018 SONY មិនត្រឹមតែបំពាក់ អេក្រង់ធំ ហើយច្បាស់នោះទេ ក្នុងនោះ SONY បានបង្កប់មក ជាមួយនឹងឈីប CPU ដែលជាខួរក្បាលសំខាន់ របស់ទូរទស្សន៍នេះជាពពួក X1 Extreme Processor ជួយទៅដល់ល្បឿន ក្នុងការប្រើប្រាស់ឲ្យរហ័ស គួរជាទីពេញចិត្ត។

 

 

មិនតែប៉ុណ្ណោះ ដោយសារតែវាមានខួរក្បាលខ្លាំងបែបនេះ Bravia A8F របស់ SONY ក៏មានសមត្ថភាពទស្សនា វីដេអូពពួក HDR បាន រួមទាំងមាន បច្ចេកវិទ្យា Dolby Vision ដែលធ្វើឲ្យអេក្រង់ OLED របស់វាបង្ហាញពណ៌ ដិតបានខ្លាំង ពិសេសជួយសម្រួល ទៅដល់ចំនុចសខ្មៅ បង្ហាញពណ៌បានដិត ធ្វើឲ្យវីដេអូបង្ហាញ នៅលើអេក្រង់មាន សភាពប្រសើរជាជាងមើល នៅលើអេក្រង់ធម្មតា។ សម្រាប់ប្រព័ន្ធសម្លេងវិញ SONY បានប្រាប់ឲ្យដឹងថា អេក្រង់គឺជាឧបករណ៍ បំពងសម្លេងផងដែរ ដែលផ្នែកផលិតរបស់ SONY បានប្រើប្រាស់ បច្ចេកវិទ្យារំញ័រ ដើម្បីបញ្ចេញសម្លេង តាមរយៈអេក្រង់ និងមានរន្ធ Subwoofer មួយនៅផ្នែក ខាងក្រោយ ដោយម្ចាស់របស់វា ពុំចាំបាច់ប្រើរន្ធ ឬឧបករណ៍បំពង សម្លេងក្រៅក៏បាន។

 

 

ទូរទស្សន៍នេះអាចធ្វើការដាក់បញ្ឈរនៅលើតុក៏បាន ឬមួយជាប់ជញ្ជាំងក៏បាន ដោយវាមានជើងទម្រ និងអាចដោះ ជម្រើងទម្រ ហើយភ្ជាប់ទៅកាន់ជញ្ជាំង ជាមួយនឹងកម្រាស់ស្ដើង ទាល់តែមែនទែន ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android ហើយ SONY បានប្រកាសប្រាប់ ផងដែរថា នឹងចេញ Firmware ថ្មី ដើម្បីបង្កើន សមត្ថភាពស៊េរី Bravia A8F ស៊េរី 2018 នេះឲ្យកាន់តែមាន មុខងារសំបូរបែបជាច្រើនទៀត។ SONY ចេញលក់ A8F ទំហំ 55 និង 65អ៊ីញ នាឆ្នាំនេះ តែមិនច្បាស់ថ្ងៃ ខែនោះទេ សូម្បីតែតម្លៃ ក៏អត់បានឲ្យដឹងដែរ!

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រភព: Digital Trends Tag: ទូរទស្សន៍