CAMBO REPORT

Popup Advertising5 seconds

ទូរទស្សន៍សាមសុង QLED នេះ​អាច​បង្ហាញ​ពណ៌​បាន​ច្បាស់ ដែល​អ្នក​មាន​ជំងឺ​ខ្វាក់​ពណ៌​ក៏​អាច​បែង​ចែង​ពណ៌​បាន​ច្បាស់​ដែរ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជំងឺខ្វាក់ពណ៌គឺជាជំងឺម្យ៉ាង ដែលតែងតែកើត​មាន​នៅ​លើ​មនុស្ស​ទូទៅ​ភាគច្រើន​នា​ពេល​បច្ចុប្បន្ននេះ ជា​ពិសេស​អ្នក​ដែល​ធ្វើ​ការ​ជាមួយ​នឹង​កុំព្យូទ័រ ឬ​សម្លឹង​មើល​ទូរស័ព្ទ និង​ទូរទស្សន៍ច្រើន និងខ្លះទៀតមាន​តាំង​ពី​កំណើតមកម្ល៉េះ ដែលវាធ្វើឱ្យភ្នែករបស់យើងបែងចែកពណ៌មិនបានច្បាស់ល្អនោះទេ ហើយក៏អាច​នឹងច្រលំ​ពណ៌ទៀតផង ឧទាហរណ៌ មើលពណ៌ក្រហម ឃើញជាពណ៌ទឹកក្រូចជាដើម។ ហើយតើប្រិយ​មិត្ត​ទាំងអស់គ្នាដឹងទេថា យើងទាំងអស់គ្នាកំពុងតែមានជំងឺនេះ ដោយមិនដឹងខ្លួន បើតាមការស្រាវជ្រាវ​បាន​​ឱ្យដឹងថា នៅក្នុងចំណោមបុរស ១២ នាក់ មានម្នាក់ទៅហើយដែលមានជំងឺនេះ ហើយនៅក្នុង​ចំណោម​ស្ត្រី ២០០ នាក់ មាន​ម្នាក់​ដែលមានជំងឺនេះ។ អញ្ចឹង យើងឃើញយ៉ាងច្បាស់ថាបុរសគឺមាន អត្រាប៉ះពាល់ភ្នែកច្រើនជាងស្ត្រី ដោយសារកត្ដាទូទៅ ហើយអ្នកវិទ្យាសាស្ត្រក៏មិនទាន់អាចព្យាបាល​វា​បាន​នៅឡើយទេ ប៉ុន្តែគេអាចជួយឱ្យអ្នកមានជំងឺនេះ មើលឃើញពណ៌ច្បាស់បាន។ ហេតុនេះហើយទើប​មាន​ក្រុមហ៊ុនជាច្រើនដូចជា Samsung ជាដើមនោះ បានបញ្ចេញទូរទស្សន៍ជំនាន់ថ្មីរបស់ខ្លួន មាន​បន្ថែម​មុខងារ​អាចបញ្ចេញពណ៌បានច្បាស់ ធ្វើឱ្យអ្នកមានជំងឺនេះក៏អាចបែងចែកពណ៌បានដាច់ល្អដែរ។

 

 

ក្រុមហ៊ុន Samsung Electronic បានបង្កើតនូវបច្ចេកវិទ្យាថ្មីនេះ ដែលអាចឱ្យអ្នក​ដែល​មាន​ជំងឺ​ខ្វាក់​ពណ៌​មើលឃើញពណ៌ធម្មជាតិបានច្បាស់ ដូចជាអ្នកដែលមានភ្នែកល្អទូទៅដែរ ហើយបច្ចេកវិទ្យា​នេះ​ត្រូវ​បាន​គេ​ហៅថា SeeColor ដែលត្រូវបានតម្លើងក្នុងគ្រប់ទូរទស្សន៍ QLED របស់សាមសុងទាំងអស់។ ជាមួយនឹងទូរស្សន៍នេះ វាត្រូវបានប្រើប្រាស់បន្ទះបង្ហាញ QLED ជាមួយនឹងគ្រាប់ពន្លឺ Quantum ដែល​អាច​បញ្ចេញពណ៌បានច្បាស់មុតល្អ និងមានធ្វើឱ្យអ្នករីករាយជាមួយនឹងការទស្សនា ហើយ​សម្រាប់​អ្នក​ដែល​មាន​ជំងឺខ្វាក់ពណ៌ក៏ទទួលនូវបទពិសោធន៍ការទស្សនាពណ៌ដ៏ស្រស់ចេញពីទូរទស្សន៍នេះផងដែរ។ បន្ថែមពីលើនេះទៅទៀត យើងក៏អាចកែប្រែការបង្ហាញពណ៌ទៅតាមការធ្វើតេស្ដជាក់​ស្តែងរបស់​យើង​បាន​ផង​ដែរ ដោយកំណត់ពណ៌ដែលបង្ហាញច្បាស់សម្រាប់ភ្នែករបស់យើងផ្ទាល់ ឬក៏ប្រើប្រាស់​ជា​លក្ខណៈ auto តាមរយៈកម្មវីធី Seecolor ដែលមាននៅក្នុង Smart TV app store ប៉ុន្តែវាធ្វើការបាន​តែ​ជាមួយ​នឹងអេក្រង់ទូរទស្សន៍ QLED ប៉ុណ្ណោះ។

 

 

សរុបមក ក្នុងចំណោមយើងទាំងអស់គ្នាមិនដឹងថាមាននរណាម្នាក់មានជំងឺខ្វាក់ពណ៌នេះឡើយ ព្រោះ​យើង​កំពុងតែមានដោយមិនដឹងខ្លួន ប៉ុន្តែសម្រាប់ទូរទស្សន៍ QLED នេះវិញ យើងនឹងទទួលបានពណ៌​ច្បាស់​ខុស​ពី​ទូរទស្សន៍​ធម្មតា ហើយប្រសិនបើអ្នកសម្លឹងមើលទូរទស្សន៍ធម្មតា រួចប្រៀបធៀប​ជាមួយ​នឹង​ការ​មើល​ទៅ​លើ​ទូរទស្សន៍ QLED យើងប្រាកដជាដឹងថា ភ្នែករបស់យើងមានជំងឺនេះឬក៏អត់ហើយ។ ជាមួយ​នឹងអេក្រង់ QLED ដែលបង្ហាញពណ៌បានច្បាស់ និងគ្រាប់ពន្លឺ Quantum វាគឺច្បាស់​លើស​ពី​ទូរទស្សន៍​ធម្មតា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: ទូរទស្សន៍