CAMBO REPORT

Popup Advertising5 seconds

នេះជាទូរទស្សន៍​ស្តើង​អេក្រង់ OLED ទំហំ ៨៨ អ៊ីង​មា​ន​កម្រិត​បង្ហាញ 8K ដែល LG ត្រៀម​ដាក់​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍ CES!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើទោះជាទីផ្សារទូរស្សន៍មិនសូវជាខ្លាំង​ដូច​ជា​ស្មាត​ហ្វូន​ក៏ដោយ ប៉ុន្តែ​ចំពោះ​ក្រុម​ហ៊ុន LG មាន​មហិចតា​ខ្ពស់​នៅ​តែ​ព្យាយាម​សំរុក​ខ្លាំងទៅលើការផលិតទូរទស្សន៍ជំនាន់ថ្មីរបស់ខ្លួនច្រើនជាងស្មាតហ្វូន ហើយ​ទូរទស្សន៍​របស់គេ សុទ្ធសឹងតែជាផលិតផលមានសមត្ថភាពកប់ទាំងអស់ ដូចជាមួយគ្រឿងនេះអញ្ចឹង។ ហើយដើម្បីស្វាគមន៍ឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន LG បានត្រៀមដាក់បង្ហាញនូវទូរទស្សន៍អេក្រង់​ធំ​បំផុត​ដល់ ៨៨ អ៊ីង ដែលមានកម្រិតបង្ហាញរូបភាពច្បាស់បំផុត 8K (សុទ្ធតែលេខ ៨ ទាំងអស់) ហើយថែម​ទាំង​មាន​គែម​អេក្រង់យ៉ាងខ្លីទៀតផង។

 

 

កាលពីឆ្នាំ ២០១៧ កន្លងទៅក្រុមហ៊ុនបានបញ្ចេញទូរទស្សន៍អេក្រង់ធំបំផុតរបស់ខ្លួនត្រឹមតែ ៧៧ អ៊ីង ដែលនៅក្នុងពេលនោះវាបានបំពាក់អេក្រង់ OLED នឹងមានកម្រិតបង្ហាញរូបភាព 4K ប៉ុណ្ណោះ។ យើង​ប្រាកដជាដឹងហើយថា អេក្រង់ OLED Quantum Display របស់ក្រុមហ៊ុន LG មានគុណភាពប៉ុណ្ណា។ ចំណែក Smart TV ដែលត្រៀមបង្ហាញខ្លួនខាងមុខនេះ វាកាន់តែកប់ជាងឆ្នាំមុនទៅទៀត ដែលវាត្រូវ​បាន​បំពាក់អេក្រង់ OLED ទំហំ ៨៨ អ៊ីងជាប្រភេទអេក្រង់ពត់ Flexible មានរូបរាងកោងដែល​បង្ហាញ​រូបភាព​បានច្បាស់កប់ដល់ទំហំ 8K (7680 x 4320 ភិចស៊ែល) អាចមើលរូបភាពបានម៉ត់ច្បាស់​ហួស​និស្ស័យ​តែ​ម្ដង ហើយវាត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ CES 2018 ខាងមុខនេះ។  

 

 

ហើយសម្រាប់ពត៌មានលំអិតអំពីទូរទស្សន៍នេះ ថាវាមានមុខងារអ្វី​ពិសេស​បន្ថែម​ទៀត​យើង​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយទេ ព្រោះក្រុមហ៊ុននឹងបញ្ចាក់លំអិតនៅក្នុងព្រឹត្តិការណ៍ CES។ ហើយបើមើលទៅ​ទូរស្សន៍​មួយគ្រឿងនេះពិតជាសាវហាវមែនទែន ដែលអាចនឹងធ្វើឱ្យគូរប្រជែង ដូចជាក្រុមហ៊ុន Sharp, Panasonic, Sony នឹង Samsung អាចនឹងត្រូវពិបាកផលិតឱ្យបានលើសវាណាស់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រភព: Engadget Tag: ទូរទស្សន៍