CAMBO REPORT

Popup Advertising5 seconds

មូល​ហេតុ​ដែល​អ្នក​គួរ​ងាក​មក​ចាប់​អារម្មណ៍​ម៉ាស៊ីន​ត្រជាក់ Samsung’s 360 Cassette!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សព្វថ្ងៃនេះ ការប្រកបអាជីវកម្មដូចជា ភោជនីយដ្ឋាន ហាងកាហ្វេ និងហាងនានា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើការតុបតែង លម្អដើម្បីបង្កើន សោភ័ណភាព ក្នុងហាង។ ក្នុងនោះម៉ាស៊ីនត្រជាក់ គឺជាចំណុចមួយ ដែលអ្នកគួរ យកចិត្តទុកដាក់ ហើយនៅក្នុងថ្ងៃនេះ យើងសូមណែនាំ នូវម៉ាស៊ីនត្រជាក់ Samsung’s 360 Cassette ស៊េរីថ្មីមួយ ដែលវា គឺជាម៉ាស៊ីនត្រជាក់ ត្រូវបានរចនាទ្បើង យ៉ាងស្រស់ស្អាត មានរាងមូល ហើយផ្តល់នូវ ថាមពលខ្លាំងក្លា និងខ្យល់ ត្រជាក់បរិសុទ្ធ ដែលធ្វើឲ្យអតិថិជន កាន់តែពេញចិត្ត។

 

 

ចំពោះការរចនាទៅលើ ម៉ាស៊ីនត្រជាក់នេះ Samsung បានបង្កើតនូវពណ៌ និងក្បាច់រចនាចម្រុះ ជាច្រើន ដើម្បីជួយឲ្យ អ្នកប្រើប្រាស់ ងាយស្រួល និងសមស្រប ទៅតាម ការតុបតែង លម្អរបស់ពួកគេផ្ទាល់។​

 

 

ជាងនេះទៅទៀត ការរចនារាងមូល របស់ម៉ាស៊ីនត្រជាក់ Samsung’s 360 Cassette យកចិត្តទុកដាក់ខ្ពស់ លើផាសុកភាព របស់អ្នកប្រើប្រាស់ ដោយបង្ការខ្យល់ត្រជាក់ មកប៉ះស្បែក និងបញ្ចេញខ្យល់ បានល្អជាង ម៉ាស៊ីនត្រជាក់ស៊េរីចាស់។ ការរចនានេះ ត្រូវបានបង្កើតទ្បើង ដោយផ្លាស់ប្តូរ ស្លាបកង្ហារ ហើយជំនួសជាមួយ Booster Fan ដែលធ្វើឲ្យ លំហរខ្យល់ មានលំនឹងល្អ និងត្រជាក់ គ្រប់ចន្លោះ។

 

 

និយាយរួមទៅ Samsung’s 360 Cassette នេះ ផ្តល់នូវការយកចិត្ត ទុកដាក់ខ្ពស់ចំពោះមុខងារ​  និង ការរចនា ម៉ាស៊ីនត្រជាក់ Samsung’s 360 Cassette ផ្តល់នូវ ដំណោះស្រាយល្អ ប្រកបដោយប្រសិទ្ធភាព និងរចនាបថ សម្រាប់អាជីវកម្មផ្សេងៗ ទាំងសោភ័ណភាព និងផាសុកភាព ហើយពេលនេះ វាក៏មានដាក់លក់ ក្នុងទីផ្សារកម្ពុជា ផងដែរ។ សម្រាប់ព័ត៌មានលម្អិត សូមទៅកាន់អាគារ តាំងលក់ផលិតផល សាមសុង ឬទូរស័ព្ទទៅលេខ 1800 20 3232 ដោយមិនគិតថ្លៃ សម្រាប់រាល់សេវាកម្ម ទូរស័ព្ទចល័ត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: ម៉ាស៊ីនត្រជាក់