CAMBO REPORT

Popup Advertising5 seconds

នាឡិកា​វៃ​ឆ្លាត​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​របស់ Google ទាំង​អស់ នឹង​អាច​ឡើង​ទៅ Android Wear Oreo បាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នាសព្វថ្ងៃនេះ ប្រជាជនកម្ពុជាយើងជាច្រើនមានសមត្ថភាពគ្រាប់គ្រាន់អាចទិញ នាឡិកាវៃឆ្លាត យកមកប្រើប្រាស់បាន បើទោះជាវា ថ្លៃបន្តិចមែន ក៏ប៉ុន្តែវាក៏ជាជំនួយ មួយផ្នែកដែរ ក្នុងការប្រើប្រាស់ ឧបករណ៍វៃឆ្លាត ដទៃទៀត ហើយបើទោះជា នៅពេលនេះមិនសូវមាន អ្នកប្រើវាច្រើន ខ្លាំងក៏ដោយ ប៉ុន្តែវាក៏កំពុងតែរីក ចម្រើនទៅមុខគួរឱ្យ កត់សម្គាល់ដែរ។ ហើយសម្រាប់នាឡិកាវៃឆ្លាត ដែលពេញនិយម ច្រើនបំផុតនៅប្រទេស យើងគឺ Apple Watch ដែលមានទីផ្សារ លក់ច្រើនកន្លែង ជាងនាឡិការវៃឆ្លាត ដទៃទៀត ដោយសារ តែវាប្រើប្រាស់ WatchOS របស់ Apple ហើយអ្នកប្រើប្រាស់វា គឺពួកគាត់ សុទ្ធតែមាន iPhone យ៉ាងតិចមួយ គ្រឿងនៅក្នុងក្នុងដៃ។



យ៉ាងណាមិញ សម្រាប់នាឡិការវៃឆ្លាតដែលប្រើប្រាស់ ប្រព័ន្ធដំណើរការរបស់ Google ក៏មិនអន់នោះដែរ វាក៏មានចំណុចល្អ ច្រើនមិនចាញ់ Apple Watch ផងដែរ ហើយក៏មានតម្លៃរាងទាប ជាងច្រើនទៀតផង។ នាឡិកាវៃឆ្លាត ដែលប្រើប្រាស់ Android Wear មានកម្មវិធីជាច្រើន ដែលលោកអ្នកអាចទាញ យកពីទីផ្សារ Play Store ហើយក្រុមហ៊ុននីមួយៗ ក៏បានបន្ថែមផ្ទៃ ប្រើប្រាស់ប្លែកៗ និងមុខងារពិសេស ទៅតាមក្រុមហ៊ុន និងម៉ូឌែលនាឡិកា សម្រាប់ឱ្យអ្នកប្រើប្រាស់ ផងដែរ។

ហើយនាពេលនេះដែរ ក្រុមហ៊ុន Google បានប្រកាសជាផ្លូវការថា នាឡិកាវៃឆ្លាតដែលបាន ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android Wear ទាំងអស់ នឹងអាចតម្លើងទៅ Android Wear Oreo បានទាំងអស់ ដោយ ពេលនេះម៉ូឌែលមួយចំនួន ទទួលបានកំណែអាប់ដេតនេះ ហើយដូចជា៖ Fossil Q Venture, LG Watch Sport, Louis Vuitton Tambour, Machael Kors Sofie, និង Montblanc Summit ជាដើម។ ហើយសម្រាប់នាឡិកា ដែលកំពុងតែត្រៀម ទទួលកំណែអាប់ដេតថ្មីនេះ មានច្រើនមែនទែន ដូចជា៖

  • Casio PRO TREK Smart WSD-F20
  • Casio WSD-F10 Smart Outdoor Watch
  • Diesel Full Guard
  • Emporio Armani Connected
  • Fossil Q Control
  • Fossil Q Explorist
  • Fossil Q Founder 2.0
  • Fossil Q Marshal
  • Fossil Q Wander
  • Gc Connect
  • Guess Connect
  • Huawei Watch 2
  • Hugo BOSS BOSS Touch
  • LG Watch Style
  • Michael Kors Access Bradshaw
  • Michael Kors Access Dylan
  • Michael Kors Access Grayson
  • Misfit Vapor
  • Mobvoi Ticwatch S & E
  • Movado Connect
  • Nixon Mission
  • Polar M600
  • TAG Heuer Tag Connected Modular 45
  • Tommy Hilfiger 24/7 You
  • ZTE Quartz

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 3 months ago
ប្រភព: Phone Arena Tag: នាឡិកាវៃឆ្លាត