CAMBO REPORT

Popup Advertising5 seconds

Yi 360 VR ថតវីដេអូ​ជុំវិញ​ខ្លួន​បាន​កម្រិត 5.7K ថែម​ទាំង​អាច​ផ្សាយ​ផ្ទាល់​ក្នុង​កម្រិត 4K បាន​ថែម​ទៀត

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទីបំផុតការផ្សាយ​បន្តផ្ទាល់​នូវ​វីដេអូ​ក្នុង​កម្រិត 4K ពិសេស​អាច​មើល​ជុំវិញ​ខ្លួន​អាច​ធ្វើ​ទៅ​បាន​ហើយ ជាមួយ​នឹង​កាមេរ៉ា​ថ្មី​ឈ្មោះ​ថា YI 360 VR ដែល​វា​ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ពិសេស ជាមួយ​នឹង​សមត្ថភាព​កាន់​តែ​ប្រសើរ ដើម្បីបំពេញទៅដល់​សេចក្ដីត្រូវ​ការ​ទីផ្សារ​នា​ពេលបច្ចុប្បន្ន។ YI 360 VR​ គឺ​ជា​ផលិតផលរបស់ក្រុមហ៊ុនចិន Xiaomi ដែលវាបានចរាចរណ៍ចេញលក់ក្នុងទីផ្សារហើយ ហើយ​អ្នកក៏អាច​ស្វែងរក​ទិញយកមួយមកប្រើប្រាស់បានដែរ។



YI 360 VR មានសមត្ថភាពពិសេសក្នុងការថតវីដេអូ ព្រោះវាត្រូវបានបំពាក់មកជាមួយនឹងកែវលែនចំនួន 2 របស់ក្រុមហ៊ុន SONY គឺ IMX377 អាចថតវីដេអូក្នុងកម្រិតមុំ 220 ឌឺក្រេក្នុងមួយគ្រាប់ ឬ ជុំវិញមួយ​តួ​ខ្លួន​នៅ​ពេលថតដោយប្រើកែវលែនទាំង 2 ដែលវា​មាន​កម្រិត Aperture ធំបំផុត f/2.0 ជាមួយនឹង​សមត្ថភាព​ថតវីដេអូ​បានធំបំផុតដល់ទៅ 5.7K ក្នុងល្បឿន 30fps ពិសេសបំផុត​នោះគឺម្ចាស់​របស់​វា​អាច​ធ្វើ​ការ Live Stream ផ្សាយបន្តផ្ទាល់នូវវីដេអូភ្លាមៗបានក្នុងកម្រិត 4K ជាមួយល្បឿន 30fps ដោយគ្មាន​បញ្ហា នោះក៏ដោយសារតែ YI 360 VR ប្រើប្រាស់បន្ទះឈីបជំនាន់ចុងក្រោយគេពពួក Ambarella H2V95 ក្នុងការគ្រប់គ្រងទៅលើ​ការប្រើប្រាស់ទូទៅ។



កាមេរ៉ាថតវីដេអូជុំវិញខ្លួនចេញថ្មីនេះមិនត្រឹមតែអាចផលិតរូបភាពបានស្អាត និងវីដេអូបានល្អប្រសើរ​នោះ​ទេ ការប្រើប្រាស់ទូទៅគឺ​មានភាពងាយស្រួល ដោយវាមានអេក្រង់នៅខាងលើសម្រាប់ផ្ដល់ដំណឹង ក៏​ដូច​ជា​ប៊ូតុងសម្រាប់កំណត់បញ្ជា។ ការប្រើប្រាស់​សម្រាប់​​ភ្ជាប់ទៅកាន់ស្មាតហ្វូន Android និង iDevice គឺ​ងាយ​ស្រួល យើងអាចភ្ជាប់តាមរយៈ Bluetooth 4.2 និង WiFi ល្បឿន 5GHz ឬ 2.Ghz បាន ដើម្បី​ផ្ទេរ​រូបភាព និងវីដេអូ ឬប្រើប្រាស់ផ្ទេរទិន្នន័យតាមរយៈឌុយ USB 3.1 ជាប្រភេទ Type C ក៏បាន ដើម្បី​ផ្ទេរ​ទិន្នន័យ​បានកាន់តែរហ័សទៅកាន់កុំព្យូទ័រ។



YI 360 VR មានដាក់លក់ជាផ្លូវការហើយនៅតាមទីផ្សារអាមេរិក ហើយក៏មានលក់ Online ដែរនៅតាម​គេហទំព័រ​របស់ក្រុមហ៊ុន Microsoft ដោយវាមានលក់នៅក្នុងតម្លៃត្រឹមតែ 399$ ប៉ុណ្ណោះ ជាមួយនឹង​សមត្ថភាព​ធ្វើ​ការ​ផ្សាយបន្តផ្ទាល់តាមបណ្ដាញ​សង្គម​នានា​ដូចជា Facebook, Twitter, Instagram និង Twitter ជាដើម ដោយយើងអាចកាន់ថតដោយដៃផ្ទាល់ ឬធ្វើការ​បំពាក់​ទៅ​លើ​ជើង Tripod ក៏បាន ជាមួយ​នឹង​សមត្ថភាពថតបាន 40 នាទីសម្រាប់វីដេអូកម្រិត 5.7K និង 60នាទីសម្រាប់ថតវីដេអូ 4K តែគួរ​ឲ្យ​ស្ដាយ​​វា​ពុំមានអាវក្រោះការពារទឹកឡើយ។

 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រភព: YI Tag: កាមេរ៉ា