CAMBO REPORT

Popup Advertising5 seconds

អាល្លឺម៉ង់​ចេញ​ច្បាប់​ប្រឆាំង​មិន​ឱ្យ​កុមារ​ប្រើ​ប្រាស់ Smartwatch ឡើយ! តើ​ហេតុ​អីទៅ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Smartwatch គឺជាឧបករណ៍ដ៏ទាន់សម័យនាពេលបច្ចុប្បន្ននេះ ដែលវាជួយសម្រួល ការងារមួយចំនួន មិនចាំបាច់ឱ្យ យើងពិបាកលើក ចាប់កាន់ស្មាតហ្វូន គ្រប់ពេលវេលា នោះទេ។ ប៉ុន្តែជារឿងចំលែក មួយដោយថ្មីៗនេះ ភ្នាក់ងារទូរគមនាគមន៍ របស់ប្រទេសអាល្លឺម៉ង់ បានចេញច្បាប់មួយ ហាមប្រាម មិនកុមារប្រើប្រាស់ Smartwatch ឡើយ។



បើយោងតាមប្រភពពត៌មាន Bleeping Computer បានឱ្យដឹងថា ស្មាតហ្វូនគឺជាឧបករណ៍ ដ៏រំខានសម្រាប់កុមារ នាពេលបច្ចុប្បន្ននេះ។ វាជា Device មួយដែលមាន តម្លៃថ្លៃ ហើយធ្វើឱ្យកុមារ គ្រប់រូបតែងចង់បាន ភាគច្រើន ដែលជាហេតុធ្វើឱ្យ ឪពុកម្ដាយរបស់គេ ត្រូវខ្ជះខ្ជាយ លុយច្រើនទៅលើវា ដើម្បីផ្គាប់ចិត្តកូន ហើយក៏អាចធ្វើឱ្យ កូនបាត់បង់ការ យកចិត្តទុកដាក់ ទៅលើការ រៀនសូត្រទៀតផង។

ម្យ៉ាងវិញទៀត Smartwatch មានបំពាក់នូវ GPS ដែលគចាត់ទុកថា នេះក៏ជាមុខងារ អាចបង្ករជាហានិភ័យ មួយដែរ ទៅលើកុមារ ព្រោះ GPS-Tracking វាអាច Hack បានពីពួក Hacker ហើយអាចដឹងថាកុមារ ម្នាក់នោះ នៅកន្លែងណា បានទាំងអស់។



សរុបមក នេះគឺជាច្បាប់ថ្មី ដែលចេញដោយភា្នក់ងារទូរគមនាគមន៍ របស់ប្រទេសអាល្លឺម៉ង់ ហើយប្រទេសដទៃ ផ្សេងទៀតនៅ សហភាពអឺរ៉ុបនោះ ក៏អាចនឹងមានចំណាត់ការ ស្រដៀងគ្នានេះដែរ ដើម្បីរក្សាសុវត្ថិភាព និងមិនឱ្យកុមារ ខ្វាយខ្វល់ច្រើន ទៅលើសម្ភារៈនិយម។ អញ្ចឹង បើទោះជាអ្នកមានលុយ ច្រើនយ៉ាងណា ក៏ដោយ ក៏កូនតូចរបស់អ្នក មិនអាចពាក់នូវ Smartwatch បានដែរ នៅប្រទេស អាល្លឺម៉ង់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 3 months ago
ប្រភព: The Verge Tag: នាឡិកាវៃឆ្លាត