CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​ទូរទស្សន៍​ឡាស៊ែ​ទំហំ 100 អ៊ីញ ជាមួយ​កម្រិត​បង្ហាញ​រូបភាព​ទំហំ 4K!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Hisense ធ្លាប់បានល្បីម្តងហើយ​ កាលពីដើមឆ្នាំនេះ ក្នុងព្រឹត្តិការណ៍ CES ដែលបានចេញនូវ ទូរទស្សន៍ម៉ូឌែល 100H10D ដែលមានអេក្រង់ ដល់ទៅទំហំ 100 អ៊ីញ ជាមួយតម្លៃខ្ទង់ 13,000 ដុល្លារ។ ពេលថ្មីៗនេះ ក្រុមហ៊ុននេះ បានប្រកាស លក់នូវទូរទស្សន៍ អេក្រង់ទំហំ 100 អ៊ីញមួយទៀត ដែលមាន បច្ចេកវិទ្យា HDR មកជាមួយ និងកម្រិតបង្ហាញ រូបភាពដល់ទៅ 4K ឯណោះ ជាមួយតម្លៃត្រឹម 9,999 ដុល្លារ។



ទូរទស្សន៍ម៉ូឌែល 100L8D នេះ មានរាងស្តើង ជាមួយសាច់ពណ៌ច្បាស់ល្អ ជាមួយកម្រិត Pixel ចំនួន 8 លានគ្រាប់ និងពន្លឺឡាស៊ែ 3,000 គ្រាប់ ដែលអាច បង្ហាញពន្លឺបានច្បាស់ល្អ នៅគ្រប់លក្ខខណ្ឌ គ្រប់ពេលវេលាក្នុងបន្ទប់ រួមទាំងបច្ចេកវិទ្យា wide color gamut ដែលធ្វើឲ្យរូបភាព ដូចពិតៗ។



ចំពោះបាសបំពងសម្លេងវិញ ដាក់នៅខាងក្រៅ ជាបាសបំពង សម្លេងម៉ាក Harman Kardon ប្រភេទ 2.1 ដែលមានកម្រិត 110 វ៉ាត់។ អាចភ្ជាប់ Wireless ជាមួយឧបករណ៍ផ្សេងៗ បូករួម កម្មវិធីផ្សេងទៀត សម្រាប់មើល YouTube, Netflix, Amazon Video និងកម្មវិធីច្រើនទៀត។



តម្លៃនេះ អាចថោកជាងគេហើយ បើប្រៀបធៀបជាមួយម៉ូឌែលទូរទស្សន៍ របស់ក្រុមហ៊ុនដទៃទៀត។ បើនិយាយពី Projector របស់ SONY វិញ មានដល់តម្លៃ 25,000 ដុល្លារឯណោះ ជាមួយការបញ្ចាំងរូបភាព ទៅលើផ្ទាំងស ក្នុងកម្រិត 4K ។ ប្រទេសមួយចំនួន នឹងអាច ទិញទូរទស្សន៍របស់ Hisense នេះបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ទូរទស្សន៍