CAMBO REPORT

Popup Advertising5 seconds

Apple Watch ជំនាន់​ទី 3 មាន​ប្រព័ន្ធ 4G LTE និង​អាច​ភ្ជាប់​ជាមួយ​កាស AirPods ទៀតផង

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យប់អាធ្រាតថ្ងៃពុធ ក្រុម​ហ៊ុន Apple បាន​បង្កើត​ព្រឹត្តិ​ការណ៍ ​ដ៏​ពិសេស​មួយ ដើម្បី​ធ្វើ​ការ ​ដាក់​បង្ហាញ​សមិទ្ធ​ផល​ថ្មីៗ ​រ​បស់​ខ្លួន​ជា​ច្រើន​ដែល​មាន ​ដូច​ជា Apple Watch ជំនាន់ថ្មី Apple TV និងកំពូលស្មាតហ្វូនប៉ុន្មានម៉ូឌែលដ៏ធំសម្រាប់ គម្រប់ខួប 10 ឆ្នាំរបស់ខ្លួននេះ។ ហើយជាតំបូងនេះ ក្រុមហ៊ុន Apple ក៏បានប្រកាស ចេញនូវ Apple Watch ជំនាន់ថ្មី បើកឆាកមុនគេ តែម្ដង។





ក្រុមហ៊ុនបានប្រកាសបង្ហាញនេះជា នាឡិកាឆ្លាតវៃស៊េរីថ្មី មួយដែលមាន ភាពប្លែកនិង មានបច្ចេកវិទ្យាថ្មីៗ ជាងនាឡិកា ឆ្លាតវៃដទៃ ដោយនេះជា Apple Watch ជំនាន់ទី 3។ សម្រាប់រូបរាងរបស់ Apple Watch ជំនាន់ទី 3​ និយាយពីរចនាបថ របស់វាវិញនោះ គឺពុំសូវផ្លាស់ប្ដូរ អ្វីឡើយ គឺវាស្រដៀង ទៅនឹង Apple Watch ជំនាន់ទី 2 អញ្ចឹងដែរ គ្រាន់តែគ្រាប់ crystal ក្រាស់ជាងមុន រីឯអាវក្រោះការពារទឹក ក៏អញ្ចឹងដែរ នាឡិការឆ្លាតវៃ ជំនាន់ថ្មីនេះ ក៏នៅតែមាន។





ក្រុមហ៊ុន Apple មិនបានធ្វើការផ្លាស់ប្ដូររូបរាងនោះ មិនមែនមានន័យថា Apple នេះគ្មានអ្វី ថ្មីឡើយដោយនាឡិកាឆ្លាត ស៊េរីថ្មីមួយនេះ បាន បំពាក់មុខងារ និងបច្ចេកវិទ្យាថ្មីៗ ដូចជា អាចប្រើប្រាស់ ប្រព័ន្ធ 4G LTE បានទៀតផង ដោយមិនបាច់ ត្រូវការ iPhone​ មកភ្ជាប់ជាមួយ វាឡើយ មិនត្រឹមតែប៉ុណ្ណោះវាក៏អាច ធ្វើការ Call​ ដោយត្រឹមតែ មាន Apple Watch នេះ ទៀតផង។ បន្ថែមទៀតនោះ Apple ក៏បានបន្ថែមមុខងារ ដែលអាចភ្ជាប់ AirPods ស្ដាប់តន្រ្ដី មិនចាំបាច់ ធ្វើការភ្ជាប់ iDevice ទៀតឡើយដោយសារតែ Apple អាចអោយយើង ធ្វើការដាក់ស៊ីម បើក 4G LTE បាននោះ ដូច្នេះយើងក៏អាច ប្រើប្រាស់ Apple Music ដើម្បី Stream តន្រ្តីនៅក្នុង Apple Watch ជំនាន់ទី 3 នេះបានដែរ។ ម៉្យាងវិញទៀតនោះ យើងក៏អាច ធ្វើការដាក់តន្រ្តី នៅក្នុងនាឡិកា ឆ្លាតវៃរបស់ Apple នេះ បានដល់ទៅ ទំហំ 2GB ផងដែរ សម្រាប់ស្ដាប់ តន្រ្តីនោះ។





និយាយពីកម្លាំងម៉ាស៊ីនរបស់ Apple Watch ជំនាន់ទី 3 នេះវិញម្ដង ក៏មិនអន់ដែរ ក្រុមហ៊ុន Apple ក៏មិនបាន អោយស៊េរីថ្មី អន់ជាងស៊េរី ចាស់ឡើយ។ ដោយខ្លួនបាន ធ្វើការបំពាក់ បន្ទះឈីបខ្លាំង លក្ខណៈ dual-core processor អាចអូសបាន ខ្លាំងជាងមុន 70% វាជាបន្ទះឈីប W2។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ល្បឿន WiFi វិញ Apple ក៏បានកែប្រែ អោយដំណើរការ លឿនជាមុន 85% ដែរ។ សម្រាប់ថ្ងៃខែ ដាក់លក់វិញនោះ Apple ក៏បានប្រកាសហើយ ដោយការលក់នេះ ចែកជាពីរស៊េរី ដែលមួយ មិនអាចប្រើ ស៊ីមបាន គឺតម្លៃ 329$ និង Apple Watch ជំនាន់ទី 3 ដែលប្រើប្រាស់ស៊ីម បាននោះតម្លៃ 399$។ ដែល Apple បើកអោយធ្វើការ កម្មង់ទិញមុននោះ នៅថ្ងៃទី 15 ខែកញ្ញ នេះនិង ចេញលក់ជាផ្លូវការ នៅថ្ងៃទី 22 ខែកញ្ញ នេះដែរហើយ។





សរុបសេចក្ដីមកនេះជារឿងល្អមួយសម្រាប់អ្នកជាប្រិយមិត្តរបស់ Apple ដែលរង់ចាំ Apple Watch ជំនាន់ទី 3 នេះ។ ដោយលើកនេះ Apple មិនធ្វើអោយអ្វី អោយអ្នក ប្រើប្រាស់ខកចិត្ត ដូច Apple Watch ជំនាន់ទី 2 ឡើយ ដោយលើកនេះ នាឡិកា ឆ្លាតវៃរបស់ Apple ជំនាន់ទី 3 នេះ មានអ្វីថ្មីប្លែកនិងជា បទពិសោធន៍ថ្មី សម្រាប់អ្នក ប្រើប្រាស់។ ហើយការសម្រេចចិត្ត ដែល Apple មិនបាន ផ្លាស់ប្ដូររូបរាងនោះ ក៏ម្យ៉ាងដែរ ដោយវាមាន រូបរាងស្អាត អាចទទួលយកបាន ទៅហើយ បូករួមទាំង លក្ខណៈសម្បត្តិថ្មី ទៀតនោះ គឺសាកសម ខ្លាំងណាស់។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Visal ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រភព: Apple Tag: នាឡិកាវៃឆ្លាត